គំរូ កិច្ចសន្យាទិញលក់


ព្រះរាជាណាចក្រកម្ពុជា

ជាតិ​    សាសនា    ព្រះមហាក្សត្រ


កិច្ច​សន្យា ​លក់ ​ទិញ ​ផ្ទះ និង ដី

ដោយ និងរវាង

អ្នកលក់  ្មោះ...................................... ភេទ ...... អាយុ ..... ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ......................... និង ្មោះ.................................... ភេទ ...... អាយុ ..... ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខ ......................... មានទំនាក់ទំនងត្រូវជា ............ មានអាសយដ្ឋាននៅ ផ្ទះ…...ផ្លូវ………..ភូមិ………….សង្កាត់/ឃុំ……………………….ខ័ណ្ឌ/ក្រុង/ស្រុក ………………………ខេត្ត/រាជធានី………………. ទូរស័ព្ទលេខ…………………………….តទៅហៅថា  ភាគី ”ក“

និង

អ្នកទិញ  ្មោះ...................................... ភេទ ...... អាយុ ..... ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ......................... និង ្មោះ.................................... ភេទ ...... អាយុ ..... ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខ ......................... មានទំនាក់ទំនងត្រូវជា ............ មានអាសយដ្ឋាននៅ ផ្ទះ…...ផ្លូវ………..ភូមិ………….សង្កាត់/ឃុំ……………………….ខ័ណ្ឌ/ក្រុង/ស្រុក ………………………ខេត្ត/រាជធានី………………. ទូរស័ព្ទលេខ…………………………….តទៅហៅកាត់ថា «ភាគី”ខ“

គូ​ភាគីទាំងពីរបានឯកភាព​ព្រម​ព្រៀង​គ្នាដោយមានបញ្ញាត្តិ និង​លក្ខខណ្ឌចែងដូច​ខាង​ក្រោម ៖

ប្រការ ១កម្មវត្ថុ

ភាគី”ខ“ យល់​ព្រម​ទិញ ហើយ ភាគី​​ យល់​ព្រម​លក់ ផ្ទះ និងដីមួយកន្លែង ដែលមាអត្តសញ្ញាណ ដូចខាងក្រោម៖

១.១.    ព័ត៌មានផ្ទះនិងដី

ភាគី​ជាម្ចាស់ស្របច្បាប់នៃ ផ្ទះនិងដី មួយកន្លែងដែលមានប្រភេទលិខិតកម្មសិទ្ធិ: ………………….. លេខ:  …………………… ចុះថ្ងៃទី ..... ខែ ....... ឆ្នាំ ............ មានទីតាំងដី និងផ្ទះស្ថិតនៅផ្ទះលេខ …. ផ្លូវលេខ …… ភូមិ …………….. ឃុំ/សង្កាត់  ………………… ស្រុក/ក្រុង/ខ័ណ្ឌ ………………… ខេត្ត/រាជធានី ……………ដែលមានទំហំដីសរុប…………..m2 (ម៉ែត្រការ៉េ)។ 

១.២  ភាគី​ មានសិទ្ធិស្របច្បាប់ក្នុ្កងការលក់អចលនទ្រព្យ ដូចដែលបានរៀបរាប់ខាងលើ ​និងដែលមាននៅក្នុងលិខិតផ្ទេរសិទ្ធិ ដែលបានភ្ជាប់ជាឧបសម្ព័ន្ធនៃកិច្ចសន្យា។

ប្រការ ២ការកំណត់តម្លៃ​អចលនទ្រព្យ

២.១  តម្លៃ​ទិញផ្ទះនិង​ដី​​សរុបចំនួន ………………ដុល្លា(…………………………………ដុល្លារអាមេរិកគត់)។

២.២ តំលៃ​ទិញខាងលើរួម​បញ្ចូល​នូវ​ពន្ធ​ទាំង​ឡាយ ថ្លៃ​ឈ្នួល និង​ការ​ចំណាយ​​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ផ្ទេរ​កម្មសិទ្ធិ​​ផ្ទះ និងដី​ពី ​ភាគី​​ ទៅភាគី”ខ“ ​​ (ប្លង់រឹង)

ប្រការ ៣លក្ខខណ្ឌ និង ការបង់ប្រាក់

៣.១​ ប្រាក់ចំនួន………………..ដុល្លារ(………………………ដុល្លារអាមេរិកគត់) ជាប្រាក់កក់​ដែល ភាគី”ខ“ ត្រូវបង់ឲ្យ ភាគី​ នៅថ្ងៃចុះហត្ថលេខា និងផ្ដិតមេដដើម្បីអនុវត្តកិច្ចសន្យានេះ។​ ដើម្បីធានាក្នុងកិច្ចសន្យានេះ​    ភាគី​ បន្ទាប់ពីទទួលបនប្រាក់កក់នេះហើយ មិនអាចកែប្រែលែងលក់ ឬ​លក់អចលនវត្ថុទៅឲ្យតតិយជន​ដោយមិនមានការយល់ព្រមពី ភាគី”ខ“ ឡើយ។

៣.  ភាគី”ខ“ ត្រូវបង់ប្រាក់​ទៅ​ឲ្យ ភាគី​​ ជាបីដំណាក់កាល និងគោរពទៅតាម  លក្ខខណ្ឌដូចខាងក្រោម៖

ដំណាក់កាលទី១៖ ភាគី”ខ“ បានបង់ប្រាក់ថ្លៃទិញផ្ទះនិងដីលើកទី១ ចំនួន ……………ដុល្លា      

                               (……………………….ដុល្លារអាមេរិកគត់) រួចហើយ នៅថ្ងៃទី….. ខែ​…..….ឆ្នាំ….…….

ដំណាក់កាលទី២៖  ភាគី”ខ“ ត្រូវបង់ប្រាក់ថ្លៃទិញផ្ទះនិងដីលើកទី២ ចំនួន ចំនួន ……………ដុល្លា      

                               (……………………….ដុល្លារអាមេរិកគត់) ដើម្បីបង្ក្រប់ចំនួន …..% ដែលមានតម្លៃស្មើនឹង​ ចំនួន …………ដុល្លា (……………..……ដុល្លារអាមេរិកគត់) នៅថ្ងៃចុះកិច្ចសន្យានេះ។

ដំណាក់កាលទី៣៖ ភាគី”ខ“ ត្រូវទូទាត់ ប្រាក់ថ្លៃទិញផ្ទះនិងដីលើកចុងក្រោយចំនួន......%  ដែលនៅសល់ មានតម្លៃស្មើនឹង …………ដុល្លា (……………..……ដុល្លារអាមេរិកគត់) ទៅឲ្យ ភាគី​  នៅថ្ងៃដែល ភាគី​  ប្រគល់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ទៅអោយ ភាគី”ខ“

ប្រការ ៤៖ ការកំណត់រយៈពេលផ្ទេរសិទ្ធិ

ភាគី”ខ“ បានផ្ដល់សិទ្ធិក្នុងការកាត់ឈ្មោះផ្ទេរសិទ្ធិលើ ផ្ទះនិងដី ចំនួន…….. ខែ ដោយចាប់គិតពីថ្ងៃទី….. ខែ​…..….ឆ្នាំ….…….ដល់ថ្ងៃទី….. ខែ​…..….ឆ្នាំ….…….។ ការកំណត់រយៈពេលនេះចាប់គិតពីពេលដែល ភាគី​  បានទទួលប្រាក់កក់គ្រប់ចំនួនពី ភាគី”ខ“។

ប្រការ ៥សិទ្ធិ​ និងកាតព្វកិច្ចរបស់​ភាគី​

៥.១ ភាគី​ មានសមត្ថភាពតាមផ្លូវច្បាប់ក្នុងការចុះកិច្ចសន្យានេះ។

៥.២ ភាគី​ ត្រូវ​រៀបចំឯកសារ និងដាក់​ឯកសារដែលពាក់ព័ន្ធសំរាប់​ធ្វើ​ការ​ផ្ទេរ​សិទ្ធិ ផ្ទះនិង​ដី​ ពី ភាគី​ ​​​ ទៅ​ភាគី”ខ“ ឬក៏ទម្រង់ឯកសារស្តីពីការផ្ទេរសិទ្ធិដីនិងផ្ទះដែល​តម្រូវ ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច និងត្រឹមត្រូវតាមច្បាប់។

៥.៣ ច្បាប់ដើមនៃឯកសារទាំងអស់ខាងលើត្រូវប្រគល់ជូនទៅ ភាគី”ខ“  ​នៅពេលជាមួយគ្នាដែល ភាគី”ខ“ ធ្វើការបង់ប្រាក់លើកចុងក្រោយនេះគ្រប់ចំនួនមកឲ្យ ភាគី​។ បើ ភាគី​មិនអាចប្រគល់ជូនឯកសារលើការផ្ទេរកម្មសិទ្ធិឱ្យ ភាគី”ខ“ បានទេ នោះភាគី”ខ“ អាចធ្វើការទាមទារជំងឺចិត្តពី ភាគី​ចំនួន……%(……….ភាគរយ)នៃប្រាក់សរុបដែរបានបង់ឱ្យភាគភាគី​(ដោយការយឺតយ៉ាវនេះមានរយៈពេលចាប់ពី២សប្ដាហ៍បន្ទាប់ពីប្រគល់ប្រាក់លើកចុងក្រោយ)។

៥.៥ ភាគី​ជាអ្នកទទួលខុសត្រូវក្នុងការចំណាយដែលពាក់ព័ន្ធទៅនឹងការផ្ទេរកម្មសិទ្ធិ ផ្ទះនិងដី ពីភាគី​ទៅ ភាគី”ខ“ (ប្លង់រឹង)រួមទាំងកាតព្វកិច្ចបង់ពន្ធទាំងឡាយពីមុនមក(ករណីបើមាន)។

៥.៦  ភាគី​មានតួនាទីផ្ដល់ពត៌មានដែរទាក់ទងនឹង ដី-ផ្ទះ ទៅកាន់ភាគី”ខ“គ្រប់ពត៌មានទាំងអស់រួមមានវិការៈលើកអចលនវត្ថុ ហើយបើមានបញ្ហាលើពត៌មានដែលបានផ្ដល់ដោយ ភាគី​ ភាគី​មិនទទួលខុសត្រូវនោះទេ តែបើមានបញ្ហាចំពោះវិការៈកំបាំងមុខ ភាគីត្រូវទទួលខុសត្រូវចំពោះភាគី”ខ“ ផងដែរ។

៥.៧ ភាគី​“​ ធានាថា មិនមាន ឬមិនជាប់ពាក់ព័ន្ធនឹងការឃាត់ទុកហ៊ីប៉ូតែក ដីការរបស់តុលាការ ឬបន្ទុកដទៃទៀត សិទ្ធិ ឬការទាមទារណាដែលធ្វើឡើងដោយតតិយជនណាមួយមកលើ ឬប្រឆាំងទៅនឹងអចលនវត្ថុនេះនូវផ្នែកណាមួយ ឬទាំងស្រុងឡើយ។

៥.៨ បើផ្ទះនិងដីដែល ភាគី​“​ កាន់កាប់ត្រូវបានជួលទៅឱ្យភាគីអ្នកជួលកំពុងប្រើប្រាស់​ ដូច្នេះ ភាគី”ខ“យល់ព្រមទទួលយក និងបន្តកុងត្រាជួលរវាង ភាគី​ និងភាគីអ្នកជួល។

៥.៩ ភាគី​ ធានាថា មិនមានអ្នកកាន់កាប់មិនស្របច្បាប់ និងចុះកិច្ចសន្យាជាមួយភាគីដទៃទៀតពាក់ព័ន្ធទៅនឹងការចាត់ចែងផ្ទះនិងដីនៅផ្នែកណាមួយឡើយ។

៥.១០ ប្រសិន​បើ ភាគី”ខ“​បំពាន​កិច្ច​សន្យា​នេះ​យ៉ាង​ធ្ងន់ធ្ងរ និង ​ដោយ​ឯកតោ​ភាគី ហើយ​ខកខាន​ក្នុង​ការ​កែ​តម្រូវការ​បំពាន​នោះ​នៅ​ក្នុង​រយៈ​ពេល ​៣០ (សាមសិប)ថ្ងៃ បន្ទាប់​ពី​ទទួលការជូន ដំណឹងជា​លាយ​លក្ខណ៍​អក្សរ​ពី ភាគី​ ​ ដោយចាប់គិតពីថ្ងៃដែលត្រូវធ្វើការទូទាត់ប្រាក់នោះ ភាគី​ មាន​សិទ្ធិ​ក្នុង​ការ​បញ្ចប់​កិច្ច​សន្យា​នេះ។ ហើយភាគី​ មានសិទិ្ធទទួលបាន ប្រាក់ថ្លៃផ្ទះ និង ដី ដែល​ភាគី”ខ“បានបង់រួចហើយទាំងអស់។ ប្រសិន​បើ ភាគី​ ​បាន​ធ្វើ​ការ​ផ្ទេរ​កម្មសិទ្ធិ​លើ ផ្ទះ និង ដី ​ទៅ​ឲ្យ ​ភាគី”ខ“​​រួចហើយ​តាម​កិច្ច​សន្យា​នេះ​យ៉ាង​ត្រឹមត្រូវ​នោះ ​ភាគី”ខ“​ត្រូវ​ធ្វើ​ការ​ផ្ទេរកម្មសិទិ្ធលើ​ដី​ទៅ​ឲ្យភាគី​ ​​​​វិញដូចមានចែងក្នុងប្រការខាងលើ។

ប្រការ៦សិទ្ធិ និងកាតព្វកិច្ចរបស់​ភាគី”ខ“

៦.១ ភាគី”ខ“  ធានាថា នឹងប្រគល់ប្រាក់ទៅតាមកាលបរិច្ឆេទ​ដែលបានកំណត់នីមួយៗ ។

៦.២ ​ប្រសិនបើមានការបង់ប្រាក់យឺតយ៉ាវ(ចាប់ពី១ខែឡើងទៅ) ភាគី​អាចទាមទារឱ្យ ភាគី”ខ“ បង់ការប្រាក់មិនលើសពី ៥ភាគរយក្នុងមួយឆ្នាំឡើយគឺមានចំនួន…...%(……….ភាគរយ)នៃតម្លៃលក់អចលនទ្រព្យសរុប

៦.៣ បើដល់ថ្ងៃសន្មត់ហើយ​ ភាគី”ខ“ មិនទាន់បានបង់ថ្លៃគ្រប់ចំនួន(លើសពី១សប្ដាហ៍ ដោយមិនបានជូនដំណឹងជាលាយលក្ខណ៍អក្សរ) ភាគី​អាចសុំរំលាយកិច្ចសន្យា ដកហូតប្រាក់កក់​ និងប្រាក់ដែលបានបង់ទៅឱ្យភាគី​

៦.៤     ភាគី”ខ“ ត្រូវចុះ​ហត្ថលេខា ឬផ្ដិតស្នាមមេដៃ​លើ​ឯកសារ​ចាំ​បាច់​ទាំង​ឡាយ​ណា​ ដើម្បី​ធ្វើ​ការ​ផ្ទេរ​សិទិ្ធ ផ្ទះនិងដី​ មក​ឈ្មោះ​របស់ភាគី”ខ“ ​ដោយ​រួម​មាន​ទាំង​ការ​ចុះ​ហត្ថលេខា និង​ការ​ផ្តិត​ស្នាមមេដៃ នៅ​កាល​បរិច្ឆេទ​ចុះ​កិច្ចសន្យានេះ ឬ​នៅ​កាល​បរិច្ឆេទ​ណា​ក្រោយ​ទៀត ដូច​ដែល ​​ភាគី​តមូ្រវ​ដើម្បី​ទទួលបានការ​ផ្ទេរ​សិទ្ធិ ផ្ទះនិងដី។

៦.៥ ភាគី”ខ“ ផ្តល់នូវឯកសារពាក់ព័ន្ធនានាដើម្បីសម្រួលដល់ដំណើរការរត់ការកាត់ឈ្មោះផ្ទេកម្មសិទ្ធិ។

៦.៦ ភាគី”ខ“ ធ្វើ​ការ​បង់​ប្រាក់​លើ​ថ្លៃ ​ទិញលក់ផ្ទះនិងដី ​ស្របតាម​ ប្រការ ៣.២ ខាង​លើ ហើយ ភាគី”ខ“ គ្មានសិទិ្ធផ្ទេរកិច្ចសន្យានេះទៅឲ្យតតិយជនមកអនុវត្តកាតព្វកិច្ចជំនួសបានឡើយ លើកលែងតែសន្តិជន របស់គូភាគីដូចដែលបានចែងក្នុង ប្រការ ៧ តែប៉ុណ្ណោះ។

៦.៧ ប្រសិន​បើ​ភាគី​ ខកខានក្នុងការអនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្ទេរកម្ម​សិទិ្ធផ្ទះនិងដី ​ទៅ​ឲ្យ​អ្នក​ទិញដូចមានចែងក្នុង ប្រការ ៤ ខាងលើ ឬធ្វើ​ការ​លក់ផ្ទះនិង​ដី​ទៅ​ឲ្យ​តតិយជន ឬកែប្រែមិនព្រមលក់ នោះ ភាគី​ ​ត្រូវ​​សងសំណងប្រាក់ថ្លៃទិញផ្ទះនិងដី ដែលបានទទួលចំនួនពីរដងនៃប្រាក់​ដែល​បាន​បង់​រួច​ហើ​យ(ប្រាក់នេះរួមបញ្ចូលទាំងប្រាក់ដែលបានបង់)មកឲ្យ ភាគី”ខ“

ប្រការ ៧៖ ការ​ទទួល​កិច្ច​សន្យា​បន្ត

សិទ្ធិ​ទាំង​ឡាយ​របស់​គូ​ភាគី​នៅ​ក្នុង​កិច្ច​សន្យា​នេះត្រូវ​មាន​អានុភាព ​ ដើម្បី​ជា​ប្រយោជន៍​ដល់​សន្តតិជនរបស់  ​គូ​ភាគីហើយ​សិទិ្ធនិងកាតព្វកិច្ច​ទាំង​អស់ ​​ត្រូវ​ចង​កាតព្វកិច្ច​លើ​សន្តតិជន​របស់​ ភាគី​ និង ភាគី”ខ“

ប្រការ ៨៖ ការកែប្រែកិច្ចសន្យា

កិច្ចសន្យានេះអាចកែប្រែបាន​ ប្រសិនបើមានការព្រមព្រៀងរវាងភាគីទាំងពីរ។ ភាគីដែលចង់កែប្រែ​ ត្រូវធ្វើសំណើរជាលាយលក្ខណ៍អក្សរទៅភាគីម្ខាងទៀត ដោយបញ្ជាក់អំពីចំនុចដែលចង់កែប្រែ និងបា្រប់មូលហេតុរបស់ខ្លួន។

ប្រការ ៩៖ សុពលភាពនៃកិច្ចសន្យា

៩.១ កិច្ច​សន្យា​នេះ​បង្កើត​ជា​កិច្ច​សន្យា​ទាំង​មូល​របស់​គូ​ភាគី។ កិច្ចសន្យា​ណា​ដែល​មាន​ពី​មុន ទោះ​ជា​ដោយ​ផ្ទាល់​មាត់ ឬ​ជា​លាយ​លក្ខណ៍​អក្សរ​ក្តី ដែល​មាន​វិវាទ​ជា​មួយ​កិច្ច​សន្យា​នេះ ត្រូវ​ចាត់​ទុក​ជា​មោឃៈ។ ពុំ​មាន​ការ​កែ​ប្រែ​ណា​លើ​កិច្ច​សន្យា​នេះ​ត្រូវ​មាន​ប្រសិទ្ធ ភាព​ឡើយ ដរាប​ណា​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លាយ​លក្ខណ៍​អក្សរ និង​ត្រូវ​បានផ្ដិតមេដៃ​ដោយ​គូ​ភាគី​ទាំង​ពីរ​ទេ​នោះ។

៩.២ ប្រសិន​បើ​មាន​បញ្ញត្តិ​ណា​មួយ​នៃ​កិច្ច​សន្យា​នេះ​ត្រូវ​ចាត់​ទុក​ថា​មិន​មាន​សុពលភាព ឬ​មិន​អាច​អនុវត្ត​បាន កិច្ច​សន្យា​នេះ​ត្រូវ​បក​ស្រាយ​ថា​មិន​មាន​នូវ​បញ្ញត្តិ​ទាំង​នោះ​ឡើយ ហើយ​សិទ្ធិ និង​កាតព្វកិច្ច​របស់​គូ​ភាគី​នៅ​ក្នុង​កិច្ច​សន្យា​នេះ​ត្រូវ​បកស្រាយ និង​អនុវត្ត​ដូច​ជា​មិន​មាន​នូវ​បញ្ញត្តិ​ទាំង​នោះ​​ដែរ។

ប្រការ ១០៖ ការរំលោភបំពានកិច្ចសន្យា និង​ការដោះស្រាយវិវាទ

កិច្ច​សន្យានេះ​ត្រូវ​គ្រប់​គ្រង​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុងករណី មានវិវាទ ភាគីជម្លោះអាចធ្វើការដោះស្រាយដោយ ធ្វើការចចារ សន្ធាកម្ម និងមជ្ឈិត្តកម្ម ដែលមានទីតាំងនៅក្រុងភ្នំពេញ និងមានមជ្ឈិត្តករមួយរូបក្នុងការដោះស្រាយវិវាទ។ បើគូភាគីនៅតែមិនអាចដោះស្រាយបញ្ហាបាន គូភាគីអាដោះស្រាយជម្លោះនៅមុខតុលាការដែលមានសមត្ថកិច្ចនៅក្នុងប្រទេសកម្ពុជា។

ប្រការ ១១៖ ការ​បញ្ចប់កិច្ចសន្យា

កិច្ចសន្យានេះ អាចត្រូវបញ្ចប់ប្រសិនបើមានការយល់ព្រមព្រៀងរវាងគូភាគី ឬដោយមូលហេតុស្របច្បាប់ផ្សេងទៀត។ ភាគីដែលប្រព្រឹត្តកំហុស ត្រូវទទួលខុលត្រូវចំពោះមុខច្បាប់។

ប្រការ ១២៖​ កិច្ចការទូទៅ

កិច្ច​សន្យានេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ភាសាខ្មែរចំនួនបី (០៣) ច្បាប់មានតម្លៃស្មើគ្នា ដោយ ប្រគល់ជូនគូភាគីម្នាក់មួយច្បាប់ និងមួយច្បាប់ទៀតតម្កល់នៅការិយាល័យមេធាវីរបស់ភាគី​ និងភាគី”ខ“

ប្រការ ១៣៖ ឧបសម្ព័ន្ធ

ឧបសម្ព័ន្ធ១ វិញ្ញាបនប័ត្រសំគាល់មា្ចស់អចលនវត្ថុ

ឧបសម្ព័ន្ធ២ អត្តសញ្ញាណប័ណ្ណរបស់គូភាគី

ឧបសម្ព័ន្ធ៣ លិខិតកក់ប្រាក់ទ្រនាប់ដៃ

ដើម្បី​ជា​សក្ខីភាព ភាគី​   និងភាគី”ខ“ ​ តាម​រយៈ​ការ​ចុះ​ហត្ថលេខា​និង​ការ​ផ្តិត​ស្នាម​មេដៃ​ខាង​ក្រោម នៅ​កាល​បរិច្ឆេទ​ដូច​បាន​សរសេរ​នៅ​ខាងក្រោម​បង្អស់នៃ​កិច្ចសន្យា​នេះ ទទួល​ស្គាល់ និង​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្សេងៗ​នៃ​កិច្ចសន្យា​នេះ។

                                                        ធ្វើនៅ …………………. ថ្ងៃទី….. ខែ…..…. ឆ្នាំ…………..      

 ភាគី​                            សាក្សីអ្នកលក់                     សាក្សីអ្នកទិញ                                ភាគី”ខ“

 


                                                                                  

 

Comments

Popular posts from this blog

គំរូ ច្បាប់គ្រប់គ្រងធនធានមនុស្សក្នុងក្រុមហ៊ុន